សារមន្ទីរនរៈបុរី

ភូមិគ្រឹះមួយ ដ៏ធំនៅក្បែរដងផ្លូវជាតិលេខ៤ មានខ្លោងទ្វារចូលដោយមានសរសេរពាក្យថា “សារមន្ទីរនរៈបូរី”។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណៈគ្រួសារមួយ ក្នុងបំណងទុកជា សម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនឹងជាការចូលរួមចំណែករក្សាទុកនូវបេតិកភ័ណ្ឌសម្បត្តិ វប្បធម៌ជាតិឱ្យគង់វង្សផងដែរ។ សារមន្ទីរនរៈបូរីមានវត្ថុ បុរាណតាំងពីបុរេប្រវត្តិ រហូតមកដល់ បច្ចុប្បន្ននេះហើយ វត្ថុទាំងនោះភាគច្រើនជារូបដិមា ធ្វើពីឈើ ពីថ្ម និងកុលាលភាជន៍ដែលសរុបទាំងអស់មានរាប់ពាន់ វត្ថុបុរាណ។ ក្រៅពីនេះទៀតមានក្បាច់ចម្លាក់ តុ ទូ កៅអី ដែលធ្វើពីឈើពីគល់ឈើធំៗមានអាយុកាលជាច្រើនឆ្នាំ ធ្វើអំពីថ្ម និង អំពីសំបកខ្យង ឬ លៀសសមុទ្រ ជាដើម។ វត្ថុទាំងអស់នេះត្រូវបានគេតម្កល់ទុកដាក់ដោយ ឡែកពីគ្នា និង ដាក់នៅតាមថែវនីមួយៗនៃសារមន្ទីរនោះ។ វត្ថុទាំងប៉ុន្មាននេះ មុននឹងបានយកមកដាក់តាំងនៅក្នុងសារមន្ទីរនេះ ត្រូវបានម្ចាស់ប្រមែប្រមូលទិញពីអ្នកស្រុកនៅតាម ខេត្តផ្សេងៗតាំងពីក្រោយប្រទេសជាតិបានរំដោះពីរបបខ្មែរក្រហមឆ្នាំ ១៩៧៩ មកម៉្លេះ។

ទីតាំងនៅលើផែនទី