ប្រាសាទគុក ជាទួលប្រាសាទ មានប្រាង្គបីបែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់។ ប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ មានផ្លូវចូលផ្នែកខាងកើត។ ខ្លោងទ្វារធ្វើអំពីថ្មភក់ដែលនៅសល់និងសំណល់បុរាណតិចតួច ត្រូវប្រមូលទៅដាក់ក្នុងខ្ទមអ្នកតាមួយតរង់ច្រកចូលខាងកើត។ តាមការពិនិត្យ ប្រាសាទនេះសង់ឡើងនាស.វ.ទី១១ ឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។