ទឹកធ្លាក់សេកសក

សេកសកជា ជម្រាលចំណោត ស្ទឹងដែលហូរលើ ផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើងដោយអន្លើៗ មានបណ្ដោយប្រមាណ ៥០០ ម៉ែត្រ អមដោយរុក្ខជាតិតូចធំនិងព្រៃឫស្សីជាម្លប់ដ៏ត្រជាក់។ រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតា ដែលក្រៅពីក្បូរក្បាច់រចនាបែបធម្មជាតិក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ។ ពាសពេញផ្ទៃឧទ្យានទាំងមូល មានដើមឈើជាច្រើនប្រភេទផ្ដល់ម្លប់ដល់ភ្ញៀវសម្រាកលម្ហែកាយ។ មានស្រះប្រកបដោយទឹកថ្លាឈ្វេង និងមានប៉េដាឡូរូបទា រូបក្ងាន សម្រាប់ភ្ញៀវជិះកម្សាន្ត។ នៅតាមចន្លោះដើមឈើមានរូបចម្លាក់ជាច្រើន ប៉ុន្តែក្នុងចំណោមរូបទាំងនោះភ្ញៀវចាប់អារម្មណ៍ជាងគេលើរូបសេកញីឈ្មោលមួយគូ ដែលជានិមិត្តរូបនៃតីតាំងនេះ ផ្សារភ្ជាប់ដោយចម្រៀងលោក ស៊ិន ស៊ីសាមុត ពណ៌នាពីទីតាំងនេះ។ នៅមាត់ស្ទឹងសង្កែវិញ ក្រុមយុវវ័យនាំគ្នាងូតទឹកលេងយ៉ាងរីករាយ។

ទីតាំងនៅលើផែនទី