ក្នុងវត្តនេះ មានព្រះវិហារដ៏ចំណាស់មួយមានរូបគំនូរលើជញ្ជាំង មានលក្ខណៈដូចគ្នានឹងគំនូរនៃថែវព្រះវិហារព្រះកែវមរកត។ រូបគំនូរទាំងនោះត្រូវបានរលុបខ្លះៗដោយដំបូលទ្រុឌទ្រោម ជាពិសេសសំណង់សាលាឆាន់ ដែលជាសំណង់ដែលធ្វើពីប្រដឺសឫស្សីបៀកកំបោរពីលើនោះ បានរបេះធ្លាក់ បាក់បែកជាបន្តបន្ទាប់។ វិហារនេះសព្វថ្ងៃ ត្រូវបានអភិរក្សដោយអង្គការយូណេស្កូ ហើយកំពុងលើកគម្រោងជួសជុលនិងគូររូបឡើងវិញ។ ក្រៅពីរូបគំនូរ យើងអាចធ្វើដំណើរទេសចរតាមរទេះគោឬសេះ ដែលបម្រើសេវាដោយអ្នកស្រុកនៅជុំវិញនោះ ដើម្បីមើលទេសភាពស្រុកស្រែ។