ឆ្នេរព្រែកត្រែង

ជាឆ្នេរសមុទ្រនៅក្រុងព្រះសីហនុដែលមានប្រវែងខ្លីជាងគេ ដោយស្ថិតនៅចន្លោះតំបន់ដែលស្ងប់ស្ងាត់មានបរិយាកាសផ្ទុយពីកន្លែងដទៃ ធ្វើឱ្យងាយសម្រាកកម្សាន្តដោយអារម្មណ៍សុខស្រួល។ នៅជុំវិញក៏មានការលក់ដូរអាហារ តែក៏មិនច្រើនដូចជានៅឆ្នេរផ្សេងៗដែរ។ រមណីយដ្ឋានឆ្នេរព្រែកត្រែងដ៏ស្រស់ត្រកាលនេះ គ្មានមនុស្សម្នាអ៊ូអរចុះងូតទឹកលេងទាំងយប់ទាំងថ្ងៃនោះ គ្មានកន្លែងអង្គុយផឹកស្រាបៀរស្ដាប់ភ្លេងដែលហៅថាបារ៍ដ៏ត្រៀបត្រា ឬភ្លើងពណ៌ពេលរាត្រីអមដោយសំឡេងតន្ត្រីលាន់រងំនោះទេ។ ផ្ទុយទៅវិញ ឆ្នេរព្រែកត្រែងមានតែតូបធំពីរបី និងតូចៗប្រក់ស្លឹកសង់ក្រោមម្លប់ស្រល់បណ្ដែតអង្រឹង ឆ្នេរខ្សាច់សក្បុសដ៏ធំល្វឹងល្វើយមិនទើសទែងសំណង់បារ និងមានតែសួនច្បារបុប្ផាចម្រុះសម្រាប់ជាទីឋានហាត់ប្រាណប្រកបដោយផាសុកភាព។ ឆ្នេរ និងសួនច្បារនេះបើកឱ្យភ្ញៀវចូលលេងកម្សាន្តឥតគិតថ្លៃ។ ពួកគេអាចយកម្ហូបអាហារ និងភេសជ្ជៈមកទទួលទានដោយសេរី។ ប៉ុន្តែតម្រូវឱ្យពួកគាត់បង់ថ្លៃប្រើប្រាស់តូប និងសេវាកម្មថែទាំអនាម័យ។

ទីតាំងនៅលើផែនទី