ក្រុងកំពត

ខេត្តចាស់ជាងគេនៅតំបន់មាត់សមុទ្រ ដែលពីអតីតកាលគ្របដណ្ដប់លើមាត់សមុទ្រកម្ពុជាទាំងមូល។ លុះកន្លងមកបន្តបន្ទាប់ទើបមានការបំបែកទៅជាខេត្តផ្សេងៗ ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប។ ខ្សែឆ្នេរដ៏វែងនៃខេត្តនេះសន្ធឹងលើឈូងសមុទ្រថៃភាគខាងត្បូង ដែលជាតំបន់ទេសចរណ៍សមុទ្រកំពុងពេញនិយម។ ខេត្តមានសំណង់ប្រវត្តិសាស្រ្តជាច្រើន ដូចប្រាសាទនៅក្នុងល្អាងភ្នំ ដែលខេត្តដទៃមិនមានដូចឡើយ។ ទីរួមខេត្តនិងភ្នំបូកគោមានសំណល់អាគារចំណាស់តាំងពីសម័យអាណានិគម រួមនឹងទឹកជ្រោះ តំបន់ជីវចម្រុះ និងរមណីយដ្ឋានដេរដាស ធ្វើឱ្យខេត្តនេះប្រមូលផ្ដុំបានគ្រប់រសជាតិ ដែលទេសចរណ៍ចង់បាន។ តាមប្រវត្តិសាស្ត្រ នាសម័យឧដុង្គ គេបានកសាងផ្លូវមួយពិព្រះរាជវាំង មកកាន់ទីនេះ ដែលជាកំពង់ផែសមុទ្រ មានឈ្មោះថា កំពង់បាយ។ ក្រៅពីទេសចរណ៍ ខេត្តមានសក្ដានុពលធំធេងផ្នែកដំណាំហូបផ្លែ និងដំណាំឧស្សហកម្ម ដូចជា ម្រេច, ស្វាយ, ទុរេន ជាដើម។ រដ្ឋបាលខេត្តនេះបែងចែកជាក្រុងមួយគឺក្រុងកំពត និងស្រុក៧ មានកំពង់ត្រាច, ជុំគិរី, ឈូក, ដងទង់, ទឹកឈូ, បន្ទាយមាសនិងស្រុកអង្គរជ័យ។ ប្រជាជនជិត ៦០០ពាន់នាក់ និងដង់ស៊ីតេ ១២២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ និមិត្តសញ្ញាខេត្តនេះមានរូបស្រែអំបិល ភ្នំបូកគោ រោងចក្រនិងផ្លែម្រេច។

ទីតាំងនៅលើផែនទី