ទឹកជ្រោះកាចាញ

ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ្លាក់។ នៅចំណុចខាងក្រោមនេះ មានដើមឈើធំៗដែលអាចផ្តល់ជាម្លប់ដល់ការសម្រាកលេង ឬហូបចុកចំណីអាហារ។ ចំណែកនៅផ្នែកខាងលើក្បែរចំណុចទឹកធ្លាក់ មានកន្លែងលក់ដូរចំណីអាហារ ភេសជ្ជៈ រួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗសម្រាប់អ្នកទេសចរដែលទៅ កម្សាន្តទីនោះ។

ទីតាំងនៅលើផែនទី