ឆ្លងកាត់ព្រៃខ្លុងប្របសងខាងផ្លូវលំចម្ងាយជិត១០ គីឡូម៉ែត្រពីច្រកចូល ទឹកធ្លាក់ស្រែអំពិលហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចីនារដូវវស្សា ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរធម្មជាតិមួយថ្មីដ៏ទាក់ទាញ។ ទឹកធ្លាក់មានប្រភពពីជួរភ្នំឱរ៉ាល់ មាន ៤ ដំណាក់ដែលអាចទៅដល់ដោយស្រួលដោយថ្មើរជើងពីមាត់ច្រក ឬក៏រថយន្តទៀតផង។ ទឹកធ្លាក់នេះមានភូមិសាស្ត្រស្ថិតនៅពីក្រោយតំបន់ទឹកធ្លាក់ច្រកល្អៀងដ៏ល្បីល្បាញប្រចាំខេត្ដពោធិ៍សាត់ដែរ ប៉ុន្ដែភ្ញៀវទេសចរមិនអាចធ្វើដំណើរតាមផ្លូវកាត់ឆ្លងរកគ្នាបានឡើយ ដោយសារតែបាំងព្រៃភ្នំ។ កាលដើមឡើយតំបន់នេះដាច់សង្វែង មានតែអ្នកកាប់ឈើតែប៉ុណ្ណោះ។