ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់លើខឿនថ្មមួយ។ គេឃើញមាននៅសល់រូបតោមួយស្ថិតនៅតាមផ្លូវចូល។