អ្នកតាមេសរប្រចាន់

អ្នកតានេះមានប្រវត្តទាក់ទងរឿងព្រេងស្ដីពី«ម្ចាស់ក្សត្រីជនជាតិក្រិក?» នាម នារីផល ដែលមកតាមសងសឹកជួសស្វាមីដែលជាព្រះអង្គម្ចាស់ពីនគរភ្នំបានទៅសិក្សារៀនសូត្រនៅប្រទេសក្រិក។ ទីនោះមានភ្នំមួយតូចស្ថិតនៅក្បែរមាត់ព្រៃ កម្ពស់ប្រមាណជា ១០ម. ដែលនៅចន្លោះនៃថ្មភ្នំធំៗ ជារោងអ្នកតា មានបដិមាបី។ អ្នកតានេះពីសម័យដើមគេយកមនុស្សទោសអស់ជីវិតមកបូជាយញ្ញ ប៉ុត្តែចំណេរក្រោយមកគេបូជាក្របី ហើយសព្វថ្ងៃនេះគឺត្រឹមជ្រូកខ្វៃប៉ុណ្ណោះ។ ពិធីត្រូវធ្វើក្រោមវត្តមានអភិបាលស្រុក ដែលមានតំណមមិនមកកាន់ទីនេះ៧ថ្ងៃមុនប្រារព្ធពិធី។

ទីតាំងនៅលើផែនទី