ទឹកធ្លាក់អូរតាំងឡាំង

រមណីយដ្ឋានធម្មជាតិ អូរតាំងឡាំង មានទេសភាពស្អាត ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប៉ុន្តែផ្លូវធ្វើដំណើរ ត្រូវចូលពីស្រុកអូររាំងទៅវិញ។ តំបន់នេះហ៊ុំព័ទ្ធដោយព្រែខៀវស្រងាត់និងមានទឹកថ្លាឆ្វង់អាចហែលកម្សាន្ត។ ក្រៅពីនេះក៏មានសត្វព្រៃជាច្រើនបែបកំពុងរស់នៅ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WWF) ធ្លាប់បានទទួលកូនខ្លាឃ្មុំពីប្រជាពលរដ្ឋរស់នៅភូមិមេម៉ង់ទៅថែរក្សា ដែលបង្ហាញពីការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃរបស់ពលរដ្ឋនៅតំបន់នេះ។

ទីតាំងនៅលើផែនទី