ប្រាសាទក្រហម (ប្រឡាយ)

ប្រាសាទក្រហមមានប្រាង្គទោលសង់ពីឥដ្ឋលាយជាមួយថ្មបាយក្រៀមនិងគ្រឿងលម្អធ្វើពីថ្មភក់ ដែលជាសំណល់ សសរពេជ្រ និងបំណែកថ្មភក់។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញ ហើយប្រាសាទមានលក្ខណៈពិសេសមួយគឺ ប្រាង្គរៀបដោយឥដ្ឋ ប៉ុន្តែមានយ៉សង់ពីថ្មបាយក្រៀម។ លក្ខណៈបែបនេះនិងសសរពេជ្ររាង៦ជ្រុង អាចឱ្យសន្និដ្ឋានបានថា ប្រាសាទក្រហមសង់ក្នុងសម័យអង្គរ ប្រហែលក្នុងសតវត្សទី១០ ឬសតវត្សទី១១។

ទីតាំងនៅលើផែនទី