ប្រាសាទភ្នំថ្មពូក

ប្រាសាទនេះសង់ពីឥដ្ឋលើកំពូលកូនភ្នំត្រពាំងល្បើក មានកម្ពស់ប្រមាណ ៦៥ម.។ ជាប្រាសាទឥដ្ឋរាងបួនជ្រុងកសាងសម័យ មុនអង្គរ។ ប្រាសាទនេះខុសពីប្រាសាទដទៃក្នុងតំបន់ដែលច្រើនស្ថិតក្នុងល្អាងភ្នំហៅ ថាលិង្គស្វ័យម្ភូនោះ។ ប្រាសាទមានទំហំ ៦x៩ម. បាក់រលំដំបូលអស់ មានទ្វារបញ្ឆោតបី បែរទៅទិសខាងកើត។ អាយុកាលប្រាសាទនេះតំណាលគ្នានឹងប្រាសាទនៅភ្នំបាយ៉ង់ ហើយអ្នកស្រុកក៏មានជំនឿជឿតាមរឿងនិទាននោះដដែលនោះដែរ ដោយនៅទីជុំវិញនេះមានត្រពាំងជាច្រើន។ ឈ្មោះប្រាសាទនេះ កើតពីការដែលគេតំណាលថាស្ដេចបាយ៉ាង់បានយាងមកគង់នៅទីនេះ លើថ្មមួយផ្ទាំងក៏ក្លាយទៅជាទន់ដូចពូកដោយចេស្ដានៃព្រះអង្គ។ យោងតាមការរៀបរាប់ពីថ្មស្រទាប់ឬថ្មថ្លើមអណ្ដើក ដែលបាត់រូបរាងទៅហើយនោះ យើងអាចសន្និដ្ឋានថា ថ្មពូកនោះជាមេទ្វារនៃប្រាសាទនេះតែម្ដង។

ទីតាំងនៅលើផែនទី