ស្ទឹងថ្មដា

ទេសចរអាចសម្រាកលំហែនៅតំបន់នេះ ដែលមានតូបលក់អាហារ និងកន្លែងមុជទឹកស្ទឹងដែលហូរមកពីទំនប់ពាមល្វា ហើយកាត់សំដៅទៅទីរួមស្រុកឱរ៉ាល់ ចូលទៅស្ទឹងព្រែកត្នោត។ នៅទីនេះមានផ្ទាំងថ្មធំៗជាច្រើនកប់នៅបាតស្ទឹងសម្រួលដល់ការមុជទឺក ហើយបន្ទាប់មកអាចហូបអាហារបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសា។ ទឹកនៅតំបន់នេះហូរខ្លាំងគួរសម ដូចនេះទេសចរដែលមានអ្នករួមដំណើរជាកុមារត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះចរន្តទឹកហូរខ្លាំងនៅរដូវវស្សា ហើយមានអន្លង់ជាច្រើននៅតាមបាតស្ទឹង។

ទីតាំងនៅលើផែនទី