ប្រាសាទដូនជ្រាំ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយធ្វើពីឥដ្ឋហើយមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ (បានបាក់រលំអស់មួយ) សង់លើខឿនធ្វើពីថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ក្នុងកំពែងទីពីរជាកំពែងថ្មបាយក្រៀមមានហោត្រៃពីរធ្វើពីឥដ្ឋ។

ទីតាំងនៅលើផែនទី