ប្រាសាទបន្ទាយខ្យង, ប្រាសាទត្រពាំងខ្យង

ប្រាសាទជាស្នាដៃរបស់ព្រាហ្ម យាយនវារហ ដោយការផ្តល់ជំនួយរបស់ព្រះរាជាក្នុងឆ្នាំ ៩៦៨ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥។ ព្រាហ្មនេះគឺជាបុរោហិតរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២និងព្រះបាទជ័យវរ្ម័នទី៥ ហើយគាត់បានទូលថ្វាយសុំកសាងប្រាសាទនេះឡើង។ ប្រាសាទសង់ពីឥដ្ឋមានកំពែងពីរជាន់ មានប្រាង្គបីសង់លើលានថ្មបាយក្រៀមរួម។ កំពែងប្រាសាទធ្វើពីថ្មបាយក្រៀម និងមានហោត្រៃពីរធ្វើពីឥដ្ឋ។ ចំណែកនៅកំពែងទីពីរដែលបន្តពីកំពែងទីមួយមានសំណង់រាងទ្រវែងបួន។ មេទ្វារខាងក្នុងខាងកើតនៃច្រកចូលកណ្តាលមានចារសិលាចារឹកលេខ K.៦៦២។

ទីតាំងនៅលើផែនទី