ទេសភាពព្រះរំកិល

ផ្ទៃទន្លេមេគង្គដែនដីភាគឦសានជាទ្រនំបក្សី ជម្រកត្រីទឹកសាប និងត្រីផ្សោតដ៏ល្បីល្បាញ។ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិលទេសចរ ថ្វីត្បិតតែសព្វថ្ងៃអវត្តមានសត្វផ្សោត ក្រោយពេលសាងសង់ទំនប់ដនសាហុងរួច ហើយកម្ពស់ទឹកថយចុះក្ដី ក៏ទេសចរនៅអាចមើលឃើញសំណង់លម្ហែជាអតីតកំពង់ផែនិងស្ថានីយរថភ្លើង សម័យបារាំងក្នុងទឹកដីឡាវ។ ទេសចរអាចបោះជំរំសម្រាកលើឆ្នេរខ្សាច់ទន្លេនៃដែនកោះល្ង ដែលស្ថិតកៀកបង្កើយនឹងទីស្នាក់ការសហគមន៍ ឬក៏ដើរកម្សាន្តនៅតំបន់នេះដែលមានភ្នំ ទឹកជ្រោះសុភមិត្រជាដើម។

ទីតាំងនៅលើផែនទី