ប្រាសាទសង់នៅក្រោយរចនាបថគូលែន ចុងសតវត្សរ៍ទី១០ឬដើមសតវត្សរ៍ទី១១។ ប្រាសាទស្ថិតនៅជាប់ប្រភពទឹកជប់ខ្លាឃុំមានប្រាង្គតូចបីធ្វើពីឥដ្ឋ បែរមុខទៅកើត។ ប្រាង្គកណ្តាលមានយ៉នៅខាងកើតនិងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយស្ថិតនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយធ្វើពីឥដ្ឋ ដែលមានខ្លោងទ្វារស្ថិតនៅខាងកើត។ ផ្ទាំងថ្មបាយក្រៀមតម្រៀបពីខាងក្រៅដែលអាចជាកំពែងទីពីរ។