ប្រាសាទប្រទាលហាង

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាសតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋមានកំពែងបីជាន់ដែលក្នុងកំពែងទីមួយធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមច្រកទ្វារនៅខាងកើត។ ក្នុងកំពែងនេះមានប្រាង្គប្រាំធ្វើពីឥដ្ឋ និងសង់លើខឿនតែមួយ។ ប្រាង្គទាំងនេះរត់ជួរជើង-ត្បូងជាពីរជួរ បែរមុខទៅកើតតាមមេទ្វារថ្មភក់និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្តាលមានយ៉ឥដ្ឋមួយលយចេញទៅខាងកើត។ ប្រាង្គទីប្រាំមួយស្ថិតនៅជ្រុងពាយ័ព្យ ហើយមានហោត្រៃពីរដែលមួយបាក់បែកធ្វើពីឥដ្ឋនៅអាគ្នេយ៍និងមួយទៀតធ្វើពីថ្មបាយក្រៀម។ កំពែងទីពីរធ្វើពីឥដ្ឋមានច្រកទ្វារតែមួយហើយមានគូទឹក ដែលមានគែមជាថ្មបាយក្រៀមរៀបជាថ្នាក់ៗ។ កំពែងទីបីមានអគារតូចៗពីរ ធ្វើពីឥដ្ឋស្ថិតនៅអមសងខាងបន្ទាត់ទ្រូងតជាប់ពីផ្នែកខាងក្រៅកំពែងទីពីរ។ ប្រាសាទនេះមានសិលាចារឹកជាច្រើនផងដែរ។

ទីតាំងនៅលើផែនទី