សួនកម្សាន្តកំពូលពេជ្រ

រមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយកន្លែងក្នុងខេត្តតាកែវ កំពុងទាក់ទាញអ្នកទេសចរមកទស្សនា ដែលមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។ ក្រៅពីមានទេសភាពដ៏ស្រស់ស្អាតនៅទីនោះ ក៏មានលក់ អាហារឆ្ងាញ់ៗដ៏សម្បូរបែប ក្នុងតម្លៃសមរម្យទៀតផង។ រមណីដ្ឋានបានត្រូវរៀបចំឡើង នាពាក់ កណ្តាលឆ្នាំ ២០១៧ នៅតំបន់ព្រៃភ្នំ ដែលមានទេសភាពដ៏ស្រស់បំព្រង់គ្រប់រដូវកាល។

ទីតាំងនៅលើផែនទី