ទេសចរដែលចង់ទៅទស្សនាហ្វូងសត្វត្មាតត្រូវងើបពីព្រលឹម ដើម្បីចេញដំណើរទៅកាន់ទីលានអាហារដ្ឋានសត្វត្មាត លួចសម្លឹងពីខ្ទមមួយតាមប្រឡោះតូចៗ។ ស្ថិតនៅចម្ងាយប្រមាណជិត ១០០ ម៉ែត្រ ពីចំណីគេអាចមើលឃើញហ្វូងសត្វត្មាត ហើរចុះពីដើមឈើមកហែកស៊ីខ្មោចសត្វគោនាវេលាព្រឹកពេលថ្ងៃរះព្រាងៗ។ ទីតាំងស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃឆែប និង ឧទ្យានរជ្ជកាលបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹបដែលទេសចរអាចបន្តទស្សនកិច្ចក្នុងឧទ្យានតាមក្រោយក៏បាន។