វត្តរាជបូណ៌

វត្តរាជបូព៌ នៅក្រុងសៀមរាបជាវត្តទេសចរណ៍គំរូដ៏ល្បីមួយ។ ព្រះវិហារបុរាណវត្តរាជបូព៌ត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកទម្រង់ដើម ជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរ។ វត្តរាជបូណ៌កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឃ ដែលមានឋានានុក្រមខ្ពស់ៗគង់នៅដូចជាព្រះមហាវិមលធម្ម ពិន សែម ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺ សម្តេចព្រះសង្ឃរាជ ទេព វង្ស ជាដើម។ ក្រៅពីពុទ្ធិកវិទ្យាល័យវត្តនេះក៏មានមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ ដែលបង្រៀននូវចំណេះដឹងខាងផ្នែករបាំ ចម្លាក់ គំនូរ ភ្លេងបូរាណ ព្រមទាំងសិល្បៈណាំងស្បែកផងដែរ។

ទីតាំងនៅលើផែនទី