អន្លង់ផ្សោតត្បូងខ្លា

ភូមិត្បូងខ្លា និងអូរម្រះជាតំបន់ភ្នំអមមាត់ទន្លេមានធនធានធម្មជាតិព្រៃឈើនិងជលផល ជាពិសេសអន្លង់ផ្សោត ដែលពីកាលមុនធ្លាប់មាននៅកោះឈើទាល តែពេលនេះផ្លាស់មកកោះត្បូងខ្លា។ នៅទីនេះមានអន្លង់ជ្រៅ១ ថ្មរដិបរដុប ព្រៃលិចទឹក ព្រមទាំងទឹកហូរខ្លាំងនៅរដូវស្សាដែលមានលក្ខណៈល្អប្រសើរសំរាប់ជាទីជម្រកដល់សត្វផ្សោត។ ផ្សោតជាសត្វចិញ្ចឹមកូនដោយទឹកដោះអាចធំលូតលាស់ប្រវែងពី ២ ទៅ ២,៥ ម៉ែត្រ ទម្ងន់ប្រមាណ ១៨០ គីឡូក្រាម អាយុពី ២០ ទៅ ៤០ ឆ្នាំ។ វាអាចហែលទឹកក្នុងល្បឿន ៤២ គីឡូម៉ែត្រក្នុង ១ ម៉ោង រួចងើបដកដង្ហើមចន្លោះពី ៥ ទៅ ១០ នាទីម្ដង និងអាចជ្រមុជទឹករហូតជម្រៅ ៣០០ ម៉ែត្រ។ ផ្សោតបង្កកំណើតនៅរដូវក្ដៅ រៀងរាល់ពីរឆ្នាំម្ដង ផ្សោតញីអាចបង្កើតកូនបានតែមួយក្បាលចន្លោះខែមិថុនា ដល់ខែសីហា។ កូនផ្សោតទើបកើតមានប្រវែង ១ ម៉ែត្រ ទម្ងន់ស្មើ ១ ភាគ ៥ ធៀបនឹងទម្ងន់ផ្សោតពេញវ័យ។ បើទោះបីជាផ្សោតជាថនិកសត្វអៀននឹងវត្តមានមនុស្សក្ដី ក៏ពួកវានៅតែរំលេចខ្លួនពីទឹកស្វាគមន៍ភ្ញៀវទេសចរមកទស្សនាជានិច្ច។

ទីតាំងនៅលើផែនទី