ប្រាសាទព្រះភ្នំ

ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ មានរចនាបថ កោះកេរ។ ប្រាសាទលើកូនភ្នំសង់ពីឥដ្ឋមានប្រាង្គប្រាំនិងផ្ដែរធ្វើពីថ្មភក់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គនៅជួរមុខមាន៣ ឯនៅជួរក្រោយមានពីរ។ ប្រាង្គទាំងអស់មានទ្វារបែរទៅកើតឯជ្រុងបីទៀតជាទ្វារបញ្ឆោត។ ហោត្រៃពីរធ្វើពីឥដ្ឋដួលរលំអស់កាលពីដើមសតវត្សរ៍ទី២០ ហើយនៅជុំវិញមានស្រះមួយធំ។ មេទ្វារខាងត្បូងរបស់ប្រាង្គកណ្តាល មានសិលាចារឹកពីរបន្ទាត់លេខ K.៤៥៤។ សិលាចារឹកលេខ K.៥៩៣ និង K.៥៩៤មានប្រភពពីប្រាសាទនេះ។

ទីតាំងនៅលើផែនទី