វត្តនេះស្ថិតនៅជាប់មាត់ស្ទឹងមង្គលបុរី ដែលជាទីប្រជុំជនចំណាស់មួយតាំងពីសម័យដើមរហូតដល់សព្វថ្ងៃ។ វត្តនេះមានព្រះវិហារពីរ គឺព្រះវិហារថ្មីមួយដែលគេកំពុងប្រើប្រាស់សព្វថ្ងៃ ព្រមទាំងព្រះវិហារបុរាណកសាងឡើងក្នុងឆ្នាំ ១៧១៧?ដែលគេបានដាក់ជើងទម្រយកពីប្រាសាទនានានៅតាមទិសទាំង៨ជំនួសសីមា។ ព្រះវិហារបុរាណមានហោជាងធ្វើពីឈើមានចម្លាក់ព្រះសង្ហាពីជ្រុងខាងកើត។