ប្រាសាទក្រោលរមាស (គូលែន), ប្រាសាទនាងពៅ

ការពិនិត្យស្ថានភាពសំណង់ឃើញថា ប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។ ប្រាសាទក្រោលរមាសជាប្រាសាទមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើននៅលើខ្នងភ្នំគូលែនដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រាសាទនេះមានឈ្មោះម្យ៉ាងទៀតថា ប្រាសាទនាងពៅ ស្ថិតនៅជាប់ទឹកជ្រោះគូលែនដំណាក់ទីពីរ។ ភាគខាងកើតនៅប្រាសាទមាននៅសល់រូបរាងច្រើន តែនៅឯភាគខាងលិចមានការបាក់បែកខ្លាំង។ ប្រាសាទមានស្នាមប្រេះជាដុំៗ មានដើមឈើនិងស្មៅដុះហ៊ុមព័ទ្ធជុំវិញ។ ប្រាសាទក្រោលរមាសធ្វើពីថ្មបាយក្រៀមដែលមានខ្លោងទ្វារ និងសសរពេជ្រធ្វើពីថ្មភក់។ ប្រាសាទនេះបានបាក់កំពូលអស់ទៅហើយនៅសល់តែពាក់កណ្ដាលចុះមកក្រោមតែប៉ុណ្ណោះ។

ទីតាំងនៅលើផែនទី