ស្តូបវត្តចំប៉ី

មន្ទីរបូជនីយដ្ឋានវត្តចំប៉ី មានតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ដែលប្រជាជនប្រមូលមកពីរណ្ដៅសាកសពនៅទួលតាកន និងវាលថ្កូវ។ អដ្ឋិធាតុមួយខ្លះត្រូវប្រជាជននាំយកមកពីទីតាំងសម្លាប់វត្តចំប៉ា និងកន្លែងផេ្សងទៀត មកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តចំប៉ី។ មកដល់ពេលនេះ អដ្ឋិធាតុមួយចំនួនបានបាត់បង់។ ឯចំនួនដែលនៅសល់លើធ្នើនៃបូជនីយដ្ឋាន ហាក់ពុំមានការថែទាំឱ្យបានដិតដល់ដែរ។

ទីតាំងនៅលើផែនទី