ប្រាសាទរណបទាំងនេះសង់ឡើងដំណាលគ្នានឹងប្រាសាទបាគងដែរ។ បើសិនជាគេធ្វើដំណើរជុំវិញគូទឹកខាងក្នុងនៃប្រាសាទបាគង គេអាចកត់សម្គាល់បាននូវប្រាសាទបែកបាក់មួយចំនួន ដែលជាប្រាសាទរណបនៃប្រាសាទបាគង។ ប្រាសាទរណបទាំងនេះ រួមមានប្រាសាទដំរីគង់ ប្រាសាទនៅជិតខ្លោងទ្វារចូល ជាដើមដែលបន្សល់ទុកនៅជុំវិញប្រាសាទបាគង រួមមានប្រាសាទរណបជាងដប់។