ទឹកធ្លាក់អូរទទា

គោលដៅទេសចរណ៍ជាជម្រើសថ្មីមួយទៀតនៅតាមដងស្ទឹងសង្កែភាគខាងលើ សម្រាប់ភ្ញៀវទេសចរ ហើយជាទីកន្លែងកម្សាន្តដ៏គួរឲ្យមនោរម្យ។ អូរទទា គឺជាឈ្មោះរបស់ អូរបុរាណមួយដែលមានប្រភពទឹកហូរមកពីអូរអណ្តូង និងធ្លាក់ចុះមកកាន់ស្ទឹងសង្កែរបស់ខេត្តបាត់ដំបង។ នៅរមណីយដ្ឋាននេះ មានទេសភាពដ៏ស្រស់ត្រកាល និងរុក្ខជាតិដុះអមមាត់ស្ទឹង ធ្វើឲ្យទឹកមានសភាពថ្លា ក្រាលដោយដុំថ្មតូចធំ ចាំងឆ្លុះដល់បាតស្ទឹង។ គេអាចងូតទឹកលេង គយគន់ធម្មជាតិដ៏ស្រស់បំព្រងនៃចម្ការតាង៉ែន ស្វាយ... សម្រាកក្នុងតូបតាមមាត់ទឹក មានកន្លែងបោះតង់ និងថតផ្តិតទេសភាព។

ទីតាំងនៅលើផែនទី