ប្រាសាទគោកខ្វិត

ប្រាសាទនេះមានប្រាង្គរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានកម្ពស់ ២ម. និងបណ្ដោយ ១៨ម. មានរូបតោអមតាមកាំជណ្ដើរ។ ប្រាសាទរាងការ៉េនេះមានជ្រុងទំហំ ៩ម. កម្ពស់៩ម. ដោយមិនគិតដំបូល ដែលរលំបាក់បែកអស់។ ប្រាសាទមានទ្វារបញ្ឆោត៣ នៅតាមទិសផ្សេងៗទៀត ហើយមានផ្លូវចូលពីខាងកើត និងត្រពាំងមួយ។ តួប្រាសាទទាំងមូលធ្វើពីថ្មបាយក្រៀមមានរូបរាងដូចប្រាសាទភ្នំដា នៅអង្គរបុរី ដែលអាចឲ្យសន្និដ្ឋានបានថា ប្រាសាទនេះកសាងក្នុងសតវត្សតី១១ រចនាបថឃ្លាំង។ តួប្រាង្គមានលម្អដោយ សសរស្ដម្ភ ៨ ជ្រុង ដែលឆ្លាក់មិនទាន់ហើយ និងផ្ដែរឆ្លាក់រឿងរាមកេរ្តិ៍ត្រង់ឈុតដែលព្រះរាមព្រះលក្សណ៍ត្រូវសរនាគបាសរបស់ឥន្ទ្រជិត ឯហនុមាននិងទ័ពស្វា ក៏យំសោកបួងសួងសុំឲ្យគ្រុឌ មកជួយបឺតពិស។

ទីតាំងនៅលើផែនទី