ទឹកធ្លាក់ចម្ការសាវម៉ាវ, ទឹកធ្លាក់ចម្ការកូឡា

រមណីយដ្ឋានថ្មីនេះ មានឈ្មោះពេញថា «ចម្ការសាវម៉ាវ ភូមិកូឡា» ទើបនឹងបង្កើតឡើងដោយម្ចាស់ចម្ការ សាវម៉ាវ នៅបរយ៉ាខាជិតរមណីយដ្ឋានចម្ការខ្នុរ ក៏មានការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែរ។ នៅក្នុងរមណីយដ្ឋាននេះមានដាំដើមសាវម៉ាវជាច្រើនដើម បង្កើតឱ្យទៅជាម្លប់ដ៏ត្រជាក់ហើយនៅជាប់នឹងមាត់ស្ទឹង ដែលជាមូលហេតុដែលដាក់ឈ្មោះថា «រមណីយដ្ឋានម្លប់សាវម៉ាវ»។ សាវម៉ាវនៅទីនេះមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ដោយប្រើជីធម្មជាតិសុទ្ធសាធ។ នៅក្នុងស្ទឹងជិតរមណីយដ្ឋាននោះ មានដុំថ្មប៉ប្រះទឹកពណ៌ខ្មៅរលោង អាចឱ្យភ្ញៀវទេសចរណ៍ចុះទៅអង្គុយលេង និងហែលទឹកនៅប្រឡោះថ្មនោះផងដែរ។ ចំណែករដូវប្រាំងនេះ ទេសភាពទឹកហូររឹមៗនៅតាមបណ្ដោយ ស្ទឹងនេះគួរឱ្យចង់គយគន់ រីឯទឹកក៏ត្រជាក់។ សេវាម្ហូបអាហារទីនេះមានតម្លៃសមរម្យ។

ទីតាំងនៅលើផែនទី