ព្រៃគគីរ

រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរជាតិ និងអន្តរជាតិ ដោយមានអាហារពិសេសប្រចាំតំបន់គឺ«សម្លផ្សិតប្រចាក់ និងបបរផ្សិតប្រចាក់» ។ អាហារដ្ឋាននៅទីនោះមានមុខម្ហូបប្រើបន្លែធម្មជាតិ ត្រី សាច់ សុទ្ធសឹងជារបស់ប្រជាសហគមន៍ព្រៃឈើចម្ការកូនគគីរ។ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ មានព្រៃធម្មជាតិទំហំ៤០៤ហិកតា ជាព្រៃប្រវត្តិសាស្ត្រ បង្កើតឡើងក្នុងសម័យអាណានិគមន៍បារាំងមានទំហំរាប់ពាន់ហិកតា ។ មកដល់ទសវត្ស៨០ ក្រោយសង្គ្រាមប្រជាពលរដ្ឋបានរុករានដីធ្វើស្រែ និងលំនៅឋាននៅសល់តែ៤០៤ហិកតា ។ អង្គការសន្តិសេនាបានសហការជាមួយអាជ្ញាធរឃុំបាទី ស្រុកចន្ទ្រារៀបចំក្រុមល្បាតការពារព្រៃឈើធម្មជាតិព្រៃកូនគគីរចាប់ពីឆ្នាំ១៩៩៩រហូតមកដល់ឆ្នាំ២០០០ ដោយរៀបចំសហគមន៍ព្រៃឈើចម្ការកូនគគីរជាផ្លូវការ ហើយបានដាំកូនឈើធម្មជាតិឡើងវិញ និងរៀបចំសួនអាពាហ៍ពិពាហ៍ និងទីស្នាក់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់សហគមន៍ ។ ក្រៅពីនេះក៏ជាព្រៃកន្លែងព្រះសង្ឃមកពីបណ្តាខេត្តនានាមកធ្វើធុតង្គ ។

ទីតាំងនៅលើផែនទី