ទំនប់បីរយ

ពេលភ្លៀងផ្ដើមបង្អុរខ្លាំងជាប់ៗគ្នានារដូវវស្សា ទឹកទន្លេបឹងបួផ្ដើមជោរជន់ច្រាលឡើងហៀរលើខ្នងទំនប់ថ្មីឬទំនប់៣០០។ ផ្ទៃទឹកល្ហល្ហាចនេះបង្កើតជាទីកម្សាន្តលម្ហែនិងងូតទឹកលេងសម្រាប់ទេសចរ ចាប់ពីខែមិថុនាដល់ខែវិច្ឆិកាពេញមួយរដូវវស្សា។ ទំនប់បង្ហៀរនេះមានប្រវត្តិកសាងឡើងដោយតាម៉ុក មេទ័ពខ្មែរក្រហមដើម្បីទប់ស្កាត់ការរុលទ័ពក្នុងសម័យសង្គ្រាមស៊ីវិល ប៉ុន្តែត្រូវបានជួសជុលបន្ថែមនាក្រោយសម័យកាលសមាហរណកម្ម អំឡុងឆ្នាំ ១៩៩៨។ ទំនប់មានប្រវែង ៣០០ ម៉ែត្រ ជាឈ្មោះដែលគេនិយមហៅ មានតួនាទីស្ទាក់ទឹកហូរពីជួរភ្នំដងរ៉ែកមុនហូរចូលបឹងដ៏ធំជាប្រភពនៃស្ទឹងស្រែង។ ភ្ញៀវអាចងូតទឹក និងរត់លេងលើខ្នងទំនប់ជម្រៅត្រឹមជង្គង់នៅរដូវវស្សា ជិះពោងជួលហែលទឹកនិងអង្គុយស្រស់ស្រូបអាហារក្នុងតូបក្រោមខ្យល់ជំនោរត្រសៀក។

ទីតាំងនៅលើផែនទី