ប្រាសាទសណ្ដាន់, ប្រាសាទ N21

ប្រាង្គមួយទៀតនៅទិសឦសានប្រាសាទក្បាលជ្រូក គេហៅថា ប្រាសាទសណ្ដាន់ N២១ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅកើត ហើយនៅខាងកើតមានស្រះទឹកធំមួយដែលអ្នកស្រុកហៅថា “ស្រះប្រាសាទសណ្ដាន់”។ ប្រាង្គនេះនៅមានរូបរាងល្អច្រើន ដែលតួប្រាសាទចាប់ពីខឿនដល់លើសម្បូណ៌ក្បាច់រចនាដ៏វិចិត្រ។ ជាពិសេស ប្រាង្គនេះយើងអាចនៅ មើលឃើញច្បាស់អំពីក្បាច់ហោជាង ក្បាច់ទ្វារបញ្ឆោត ផ្តែរទ្វារធ្វើអំពីឥដ្ឋ និងក្បាច់ខឿន។ រីឯក្បាច់គូឌុវិញក៏នៅមើលឃើញច្បាស់ដែរ ដែលគេអាចចាត់ទុកប្រាសាទនេះ មានរចនាបថសំបូរព្រៃគុក នាស.វ.ទី៧ ក្នុង រាជ្យព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ហើយមានលក្ខណៈដូចប្រាសាទដើមចាន់។

ទីតាំងនៅលើផែនទី