ទំនប់បាសាក់

ប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក គឺជាប្រព័ន្ធដ៏ធំមួយ មានសក្ដានុពលគ្របដណ្ដប់លើផ្ទៃដីបង្កបង្កើនផលប្រមាណ ២៥.០០០ ហិកតា នៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ដោយសារគម្រោងនេះបានសាងសង់ និងប្រើប្រាស់យូរមកហើយ ពិសេសការបំផ្លាញដោយទឹកជំនន់ឆ្នាំ ២០១៣ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធនេះទ្រុឌទ្រោមយ៉ាងខ្លាំង។ ទំនប់អាងទឹកបាសាក់ប្រវែង ១១ គម ត្រូវបានជួសជុលនិងបង្កើនលទ្ធភាពស្តុកទឹកដល់ ៤០ លានម៉ែត្រត្រីគុណ ព្រមទាំងការស្តារប្រឡាយមេ ប្រឡាយរង និងសំណង់សិល្បការតូចធំមួយចំនួនទៀត។ ក្នុងពេលជាមួយគ្នានេះផងដែរ ទំនប់នេះបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍មួយ សម្រាប់ការសម្រាកកម្សាន្ត ក្នុងថ្ងៃធម្មតា ក៏ដូចជាក្នុងថ្ងៃបុណ្យទានផ្សេងៗ។

ទីតាំងនៅលើផែនទី