ប្រាសាទទ

ប្រាសាទនេះមានសិលាចារឹកលេខ K.៦៩២ ហើយសង់នៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានតួប្រាង្គបីសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើត មានសិលាចារឹកមួយនិយាយអំពីប្រព័ន្ធទឹកធម្មជាតិជាភាសាសំស្ក្រឹត។ អ្នកស្រុកហៅប្រាសាទនេះថា ប្រាសាទទដោយគិតថាការហៅនេះ គឺសំដៅទៅលើទំនប់ទ ដែលមានន័យថាទបង្ហូរទឹក ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស វាត្រូវនឹងទីតាំងកន្លែងនេះគឺជាកន្លែងទប់ទឹកភ្លៀងដែលធ្លាក់មកតាមភ្នំគូលេន (ទំនប់នេះត្រូវបានបិទនៅឆ្នាំ១៩៧៥)។ ប្រាង្គខាងកើតភ្ជាប់ទៅហោបន្ទាត់ទ្រូងមានទ្វារពីរខាងកើតនិងខាងលិច។ ប្រាង្គទីបីនៅខាងជើងប្រាង្គកណ្តាលបែរមុខទៅកើតមានស៊ុមទ្វារធ្វើពីថ្មភក់។ សំណល់ហោត្រៃមួយស្ថិតនៅអាគ្នេយ៍។ ជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមហើយមានខ្លោងទ្វារមួយនៅខាងលិច។

ទីតាំងនៅលើផែនទី