រីស៊តសុវណ្ណ

សំណង់អគារជាច្រើនរួមមាន សណ្ឋាគារ ភោជនីយដ្ឋានព្រមទាំងកាស៊ីណូផងនោះស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តសម្រាប់បម្រើសេវាទេសចរដែលទៅលេងកម្សាន្ត។ ក្រៅពីទស្សនាទឹកធ្លាក់ហើយនោះ ភ្ញៀវក៏អាចទៅទស្សនាទីតាំងសាងសង់ព្រះពុទ្ធរូបពីសម័យដើមជិត១០០អង្គ ផងដែរ នៅទីវត្តអារាមចិនមួយនៅជិតនេះ។ សេវាកម្មដូចបានរៀបរាប់ខាងលើសម្រាប់បម្រើដល់ទេសចរ រួមមានទេសភាពប្រណីត ទឹកធ្លាក់ កន្លែងថតរូបអនុស្សាវរីយ៍ ហើយនៅរដូវប្រាំងក៏មានកន្លែងខ្លះអាចចុះលេងទឹកបានផងដែរ។

ទីតាំងនៅលើផែនទី