វិមានឯករាជ្យ

វិមានឯករាជ្យត្រូវបានកសាងនៅឆ្នាំ១៩៥៨ ក្នុងរាជ្យ ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ជាក់ថាកម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ចេញពីការគ្រប់គ្រងរបស់បរទេស និងជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ ក្រោយពេលសង្រ្គាមបានបញ្ចប់នៅកម្ពុជា។ វិមានឯករាជ្យមានកំពស់ ២០ម៉ែត្រ មាន ៥ជាន់ លំអដោយក្បាលពស់នាគរាជចំនួន១០០ សង់តាមគំរូរចនាបថ អង្គរ រចនាប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺ លោក វណ្ណ មូលីវណ្ណ។

ទីតាំងនៅលើផែនទី