ភ្នំឡាងត្រាច

ក្នុងដំណើរទៅកម្សាន្តនៅទឹកជ្រោះធម្មជាតិច្រកល្អៀង ទេសចរអាចឡើងលេងភ្នំឡាងត្រាចដែលជាភ្នំមានធម្មជាតិត្រជាក់ត្រឈឹងត្រឈៃ និងជាតំបន់ធម្មជាតិដ៏ទាក់ទាញមួយដែរ។ ភ្នំមានដើមឈើជាច្រើនអមផ្លូវឡើង និងមានម្លប់អាចសំចត ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ។ លើភ្នំនេះ មានផ្ទាំងថ្មតូចធំជាច្រើនលាយឡំ នឹងដើមឈើ ហើយក៏មានវត្តមួយសង់លើចង្កេះភ្នំនេះ ដែលមានសំណង់ពុទ្ធសាសនាស្រស់ស្អាតជាច្រើន។

ទីតាំងនៅលើផែនទី