ពើងគំនូរ

នៅភាគខាងកើតនៃជើងភ្នំគូលែនមានផ្ទាំងថ្មធម្មជាតិធំៗដ៏រាយប៉ាយជាច្រើន ជាពិសេសមានចម្លាក់គំនូរទេវព្រហ្មញ្ញសាសនាផុសលើផ្ទាំងថ្ម។ នៅពើងគំនូរ ឬពើងកេងកង ផ្ទាំងថ្មធម្មជាតិធំៗ ត្រូវបានឆ្លាក់រចនាឡើងជាចម្លាក់គំនូរដ៏ស្រស់ស្អាត ជាស្នាដៃបុព្វបុរសខ្មែរនៅសតវត្សរ៍ទី ១១ សម័យព្រះបាទហស៌វរ្ម័នទី ៣។ ចម្លាក់នៅពើងគំនូរមាន ៤ ផ្ទាំង ដែលផ្ទាំងទី១មានចម្លាក់ព្រះវិស្ណុផ្ទុំលើនាគអនន្ត ហើយមានព្រះព្រហ្មគង់លើផ្កាឈូកដុះចេញពីផ្ចិតរបស់ព្រះវិស្ណុ។ ផ្ទាំងទីពីរនៅទល់មុខចម្លាក់នេះមានចម្លាក់ព្រះគណេសព្រះហស្ដ ៨ រួមជាមួយលិង្គបញ្ឈរចំនួន ៣។ ផ្ទាំងទី ៣ ផ្ទាំងទី ៣ ចម្លាក់ព្រះបដិមាចំនួន ៥ អង្គ និងសិលាចារឹកជាភាសាសំស្ក្រឹតលេខ K.១៧៦។ ផ្នែកទីបី មានចម្លាក់ព្រះវិស្ណុផ្ទំលើនាគក្បាលបី ចម្លាក់ព្រះវិស្ណុត្រីវិក្រម ឬព្រាហ្មណ៍តឿឈានបីជំហាន ដែលមានព្រះហស្ត ៤ រួមទាំងទេវរូបតូច ៣ អង្គ។ គំនូរផ្ទាំងថ្មទី ៤ គឺជាចម្លាក់ព្រះវិស្ណុឈរលើគ្រុឌផ្នែកខាងជើងនៃពើងហើយនិងមួយផ្ទាំងទៀតស្ថិតនៅចន្លោះពើងទី ២ និងទី ៣ មានឃើញគំនូរត្រីមួយគូផងដែរ។

ទីតាំងនៅលើផែនទី