ប្រាសាទបន្ទាយពីរជាន់

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមានប្រាង្គសំខាន់នៅកណ្ដាលរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅទិសនិរតីតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គតូចៗចំនួនប្រាំបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ស្ថិតនៅតម្រៀបជាពីរជួរជុំវិញប្រាង្គកណ្ដាល។ ប្រាង្គរណបទាំងប្រាំបីនេះបែរមុខចេញក្រៅតាមទិសរៀងៗខ្លួន។ ហោត្រៃពីរធ្វើពីឥដ្ឋ បែរមុខទៅលិចមានស៊ុមទ្វារធ្វើពីថ្មភក់។ ទីនេះមានសិលាចារឹកជាច្រើន។

ទីតាំងនៅលើផែនទី