ល្អាងនៅលើភ្នំគូលែនមួយនេះ មានឈ្មោះថាល្អាងប្រជៀវ ដោយសារវាជារូងប្រជៀវជាច្រើន ដែលចូលពួននៅពេលថ្ងៃ ហើយចេញរកស៊ីនៅពេលយប់។ ល្អាងមានជម្រៅជ្រៅចូលទៅក្នុង ដែលយើងត្រូវដើរកាត់មាត់រូង ជាទីដែលគ្រូមន្តអាគមម្នាក់ តាំងខ្លួនជាតាបសតែងស្នាក់នៅទីនោះ ដោយហៅទីនេះថា «គុហារល្អាងថ្មមនោរាជ»។ ល្អាងមានទឹកជ្រាបហូរចូលមកជាប្រចាំ បង្កើតបានជាស្តាឡាក់ទីតផងដែរ។