វត្តបទុមវត្តី

វត្តបទុមវតី ហៅ វត្តបទុម ត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ ក្នុងទីក្រុងភ្នំពេញដែលមានដើមកំណើតតាំងសម័យបុរាណ។ គេស្គាល់ថាជាវត្តផ្កាឈូកផងដែរ ព្រោះកាលពី ដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក ហើយឈ្មោះវត្តនេះ មានតាំងពីឆ្នាំ១៨៦៥មកម្ល៉េះ។ សំណង់ដ៏ស្រស់ស្អាតនាពេលបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៣៧ ដែលនៅក្នុងបរិវេណវត្តមានចេតីយ៍ជាច្រើន ដែលក្នុងក៏មានព្រះអដ្ឋិធាតុព្រះមហាក្សត្រផងដែរ ដូចជា ចេតិយព្រះបាទ នរោត្តម សុរាម្រិត, ចេតិយព្រះមហាក្សត្រីយានី កុសុមៈ ជាដើម។ រូបចំលាក់បដិមាករដ៏ធំពណ៌លឿង និងពណ៌បែតងនៅខ្លោងទ្វារវត្តនេះ តំណាងឱ្យនាគរាជ ដែលជាសត្វពស់ក្នុងរឿងព្រេងបុរាណ។ វត្តត្រូវបានស្នើ ជាវត្តទេសចរណ៍នៃរាជធានីភ្នំពេញ។

ទីតាំងនៅលើផែនទី