ទឹកជ្រោះអូរដា

ទឹកហូរជាដំណាក់ជម្រាលធ្លាក់ពីស្ទឹងអាតៃលើខ្នងភ្នំឱរ៉ាល់ ពង្រីកខ្លួនបាចសាចជ្រែកផែនថ្មធំៗ លាតសន្ធឹងល្វឹងល្វើយ អាចឱ្យទេសចរធ្វើដំណើរមកងូតទឹកកម្សាន្តយ៉ាងគគ្រឹកគគ្រេង។ ទឹកធ្លាក់អូរដា បានបែងចែកជា ៣ តំបន់កម្សាន្ត គឺនៅផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្លង់។ បន្ទាប់មកនៅផ្នែកកណ្ដាល ជាទីកន្លែងលេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ពីព្រោះវាហូរធ្លាក់លើផែនថ្មជាដំណាក់រាក់ៗ ដែលផ្ដល់អំណោយផលសម្រាប់ងូត និងគេងសំដិល។ ចំណែកនៅផ្នែកខាងក្រោម ជាតំបន់ទឹកហូរគួចខ្លាំងពេលទឹកជន់ឡើង ពុះជ្រែកក្រហែងថ្មធំៗមុននឹងធ្លាក់ទៅក្នុងស្ទឹង ដែលហ៊ុំព័ទ្ធដោយព្រៃព្រឹក្សាប្របមាត់ទឹកបង្កើតបានជាបរិយាសដ៏ត្រជាក់ល្ហឹម។

ទីតាំងនៅលើផែនទី