រីស៊តវីគិរីរម្យផាញ

ឧទ្យានជាតិគីរីរម្យគឺជាតំបន់ទេសចរណ៍ កម្សាន្តធម្មជាតិទឹកធ្លាក់ ជួរភ្នំ គ្របដណ្ដប់ដោយព្រៃឈើមានពណ៌បៃតងគ្រប់រដូវកាល និងសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទ និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង តាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ននេះ។ នៅទីនោះរមណីយដ្ឋាន វីគិរីរម្យ ផាញ រីស៊ត បានក្លាយជាចំណុចចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវទេសចរ ដែលមកកម្សាន្ត មិនអាចរំលងបាន។ ទីតាំងនេះបានបង្កើតឡើងនៅឆ្នាំ២០១៤ មានផ្ទះស្នាក់ជាច្រើនប្រភេទដូចជា ផ្ទះវីឡា បឹងកាឡូ ផ្ទះលូ ផ្ទះខ្មែរ តង់ទំនើប និងតង់ធម្មតា ដោយតម្រូវតាមចំណង់ចំណូលចិត្តទេសចរ ដែលចង់មកសម្រាកលម្ហែរ រំលាយភាពតានតឹង និង សកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ ក្រៅពីផ្ទះស្នាក់ស្រស់ស្អាត និងប្លែកៗជាច្រើនប្រភេទ វីគីរម្យ ក៏មានកម្មវិធីសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តសប្បាយជាច្រើនដូចជា ការជិះកង់ ការជិះគោយន្ត ដើរព្រៃគយគន់ទេសភាពព្រៃឈើ ដើរឆ្លងខ្សែរ៉ត ជិះបាល់យក្សរត់លេង ហែលទឹក ជិះទូក និងកម្សាន្តជាមួយកីឡាចម្រុះច្រើនប្រភេទទៀត។ រមណីយដ្ឋាននេះក៏មានប្រព័ន្ធអគ្គីសនី បណ្តាញទឹកស្អាត និង Wifi រួមទាំងភោជនីយដ្ឋាន ដែលបម្រើអាហារជាច្រើនមុខ មានរសជាតិឆ្ងាញ់ ចេញពីថ្វីដៃចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ។ សូមបញ្ជាក់ថា រមណីយដ្ឋាន វីគីរម្យ មានផ្ទៃដីប្រមាណ ៩ ពាន់ហិកតា ក្រោមការសម្បទានរបស់រាជរដ្ឋាភិបាលរយៈពេល ៥០ឆ្នាំដល់អ្នកវិនិយោគិនជប៉ុន។

ទីតាំងនៅលើផែនទី