សារមន្ទីរជាតិអង្គរ

សារមន្ទីរជាតិអង្គរត្រូវបានសាងសង់ក្នុងទីក្រុងសៀមរាបនាឆ្នាំ ២០០៧។ នៅខាងក្នុងសារមន្ទីរនេះមានដាក់បង្ហាញរូបចម្លាក់ព្រះពុទ្ធបដិមាមួយចំនួនធំដែលមានព្រះពុទ្ធបដិមាប្រមាណ ១០០០ អង្គធ្វើពីឈើ ថ្ម និងលោហៈធាតុ។ លើសពីនេះទេសចរអាចមើលនិងស្តាប់រឿងរ៉ាវរបស់ប្រជាជនខ្មែរតាមរយៈសំលេងអធិប្បាយជាច្រើនភាសាផងដែរ។ ក្នុងដំណើរកម្សាន្តនេះទេសចរត្រូវបាននាំទៅទស្សនាសាលប្រជុំមួយមើលការណែនាំវីដេអូទៅកាន់សារមន្ទីរមុនពេលទស្សនាវិចិត្រសាល។ សារមន្ទីរជាតិអង្គរត្រូវបានចាត់ថ្នាក់ជាសារមន្ទីរសំខាន់បំផុតរបស់ប្រទេសកម្ពុជា។

ទីតាំងនៅលើផែនទី