ស្ដូបអនុស្សាវរីយ៍ព្រះបរមរតនកោដ្ឋ

ស្តូបអនុស្សាវរីយ៍នៅបុរីអូរស្វាយជាទីតាំងប្រវត្តិសាស្រ្តនៃការសម្គាល់ព្រំដែនកម្ពុជា-ឡាវ។ ទីតាំងសំគាល់អតីតបុរីអូរស្វាយនាពេលបច្ចុប្បន្ន នៅសល់តែស្តូបអនុស្សាវរីយ៍មួយ និងដើមពោធិ៍ដ៏ធំក្បែរនោះ។ ហេដ្ឋារចនាសម្ព័ន្ឋពីមុនដូចជាអគារសាលាស្រុកចាស់បានស្រុតចូលក្នុងទឹកទន្លេមេគង្គ ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ឋស្រុកបានបាត់បង់ក្នុងសម័យសង្រ្គាមអស់ទៅហើយ។ បុរីអូរស្វាយត្រូវបានបង្កើតឡើងដោយស្នាព្រះហត្ថព្រះនរោត្តម សីហនុ នៅដើមទសវត្សរ៍ទី៦០ ដើម្បីបញ្ជាក់ពីការការពារព្រំដែននៃប្រទេសកម្ពុជា ពីប្រទេសជិតខាង។ ព្រះអង្គបានចែកទីនោះជូនទាហានចូលនិវត្តន៍ និងប្រជារាស្រ្ត ដែលគ្មានដីធ្លី ផ្ទះសម្បែង ឲ្យទៅរស់នៅបង្កបង្កើនផលនៅទីនោះ ដោយប្រគល់ដីធ្លី សង់ផ្ទះ និងផ្ដល់សត្វគោក្របី កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទីនោះសំដៅការពារព្រំដែនកម្ពុជា។

ទីតាំងនៅលើផែនទី