ប្រាសាទក្រចាប់

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ក្នុងចំណោមក្រុមប្រាសាទកោះកេរដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសថ្វាយដល់ព្រះសិវៈ បែរមុខទៅទិសខាងលិច។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់។ កំពែងទី១ តភ្ជាប់ដោយគោបុរៈខាងលិចទល់និងថែវរបស់ប្រាសាទ។ កំពែងទី២ ជាកំពែងខាងក្រៅកាត់ផ្តាច់ដោយគោបុរៈខាងលិចតែមួយគត់។ ផ្តែរនៃប្រាសាទក្រចាប់ធ្វើអំពីថ្មភក់ ដែលមានរាងចតុកោណមានតួនាទីជាទម្រហោជាង ស្ថិតនៅលើស៊ុមទ្វារនិងទ្រដោយសសរពេជ្រមួយគូ។

ទីតាំងនៅលើផែនទី