គ្រឹះប្រាសាទសុរិយារោងគោ, គ្រឹះប្រាសាទក្រោលគោ (សូទ្រនិគម)

យោងលើចម្លាក់ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបន្ទាយស្រី។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រហែល ៣៥x២៥ ម៉ែត្រ បែរមុខទៅរកទិសខាងកើត។ តួប្រាសាទបានបាក់រលំអស់បន្សល់តែឥដ្ឋនិងចម្លាក់ថ្មភក់មួយចំនួន។ មេទ្វារខាងមុខនិងកំពែងក៏បានស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែរ។ នៅខាងមុខប្រាសាទប្រហែល ១០០ម៉ែត្រ មានស្រះមួយទំហំ ៨០x៣៥០ ម៉ែត្រ ព័ទ្ធជុំវិញដោយទួលមួយចំនួន។

ទីតាំងនៅលើផែនទី