វត្តឥន្ទ្រីសំវរៈ ឬវត្តកំពង់ធំ ជាអតីតទីតាំងប្រាសាទកាលពីមុន មាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន។ នៅទីនេះធ្លាប់ត្រូវបានរកឃើញនិងរក្សាទុកនូវវត្ថុបុរាណសម័យមុនអង្គរ សម័យអង្គរ និងខ្លះទៀតសម័យកណ្ដាល ដូចជា ជើងទម្រមួយមានលម្អជារូបចម្លាក់គ្រុឌកំពុងត្រដាងស្លាប (រចនាបថកោះកេរ នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤), បំណែកសសរពេជ្រ៣ដុំមានរាងប្រាំបីជ្រុង (សិល្បៈស.វ.ទី១០-១១) បដិមាតោ៤ (ស.វ.ទី១០) និង ថ្មគោល៥ ដែលភាគច្រើនមានចម្លាក់ព្រះពុទ្ធរូបជាស្នាដៃសម័យកណ្ដាលជាដើម។ សិលាចារឹកដែលរកឃើញនៅវត្តកំពង់ធំមានចំនួន ៣ផ្ទាំង ដែលចុះបញ្ជីលេខ K.615, K.616, K.444។ សព្វថ្ងៃវត្តនេះមានសំណង់សម័យថ្មីជាច្រើនសកអេកស្កះ ហើយក្លាយជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។